Top News

ករណីបទ​ក្លែងបន្លំនិងបទប្រើប្រាស់លិខិក្លែ ង: ចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន ២នាក់



សមត្ថកិច្ចបានចាប់ខ្លួនលោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​។ 

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបា ប្រាប់រស្មីញូវឲ្យដឹងថា : ការចាប់ខ្លួននេះ​គឺតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ចុះថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០២៤​។ 

លោក ហាក់ កុសល និងលោក ម៉ា ចិន្តា​ ត្រូវបានចោទពីបទ​ក្លែងបន្លំ និងបទប្រើប្រាស់លិខិក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ ។





Post a Comment

Previous Post Next Post

Kdaily-news ads