រថយន្ត toyota prius ២គ្រឿងបុកគ្នាត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនពេញទំហឹងខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាToyota prius មួយគ្រឿងក្នុងល្បឿនលឿនខណៈដល់ស្តុបផ្លូវបំបែកជាបួនមិនបង្អសង់ក៏ជ្រុលទៅបុករថយន្ត toyota prius មួយគ្រឿងទៀតដែលបើកផ្លូវត្រង់ឆ្លងស្តុបចំពាក់កណ្ដាលពេញទំហឹងប៉ងទៅមុខជាច្រើនម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបើកងឲ្យមានការព្យាបផ្អើលកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី០៣ខែមករាឆ្នាំ ២០២៤(ចំណុចស្តុប៩២)លើផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវ៩២ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីបីនាក់ទៀតបានបើករថយន្តម៉ាក toyotapriusពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BI-0229ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញាហាណូយក្នុងទិសដៅពីរជើងមកត្បូងក្នុងល្បឿនលឿនខណះពេលបើកមកដល់ចំណុចកើតហេតុបានបើកឆ្លងស្តុបផ្លូវបំបែកជាបួនពេលឆ្លងដល់ពាក់កណ្ដាលផ្លូវ គាប់ជួនក៏មានរថយន្តម៉ាក Toyota Prius មួយគ្រឿងទៀតពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BF-0561បើកបរដោយបុរសម្នាក់ចេញពីផ្លូវ៩២ក្នុងទិសដៅពីរកើតមកលិចក្នុងល្បឿនលឿនខណៈបើកមកដល់ចំណុចកើតហេតុមិនបង្អង់ក៏ជ្រុលទៅបុករថយន្ត toyota prius ដែលធ្វើដំនើរត្រង់ចំពាក់កណ្ដាលទ្វារចំហៀងខាងឆ្វេងពេញទំហឹងរងការខូចខាតធ្ងន់ធ្ងរនិងបែកពោងសុវត្ថិភាពចេញមកក្រៅទៅមុខលែងរួច ។
បន្ទាប់ពីកើតហេតុខាងលើដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំឲ្យដោះស្រាយនៅពេលក្រោយ។
Post a Comment