Top News

កុមារម្នាក់ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា វះកាត់បក និងលាងស្បែកចំនួន ១៦ដង ប្រើឈាមអស់៥ប្លោក បន្ទាប់ពីគ្រោះថ្នាក់ដោយរលាកភ្លើងពីការឆាបឆេះចេញពីរំសេវកាំជ្រួច..



កុមារម្នាក់ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា វះកាត់បក និងលាងស្បែកចំនួន ១៦ដង ប្រើឈាមអស់៥ប្លោក បន្ទាប់ពីគ្រោះថ្នាក់ដោយរលាកភ្លើងពីការឆាបឆេះចេញពីរំសេវកាំជ្រួច..


ថ្មីៗកន្លងទៅនេះ, មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីការទទួលបានជោគជ័យក្នុងការសង្គ្រោះជីវិតកុមារម្នាក់មកពីខេត្តតាកែវ ដែលរងគ្រោះដោយសារការឆាបឆេះបង្កមកពីការដុតសំរាមដែលមានលាយឡំសារធាតុរំសេវកាំជ្រួច និងបានបណ្តាលឱ្យរលាកដងខ្លួនប្រមាណ ៧០% ស្ទើរតែប៉ះពាល់ដល់អាយុជីវិត។


ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាបានខំព្យាបាលដោយការវះកាត់បក និងលាងស្បែក ចំនួន ១៦ដង និងប្រើប្រាស់ឈាមប្លាស្មាអស់ ៥ប្លោក ជាមួយនិងការថែទាំដិតដល់រយៈពេល៤៦ថ្ងៃ ទើបកុមាររូបនេះ រួចផុតពីសេចក្តីស្លាប់ និងអាចត្រឡប់ទៅផ្ទះវិញបានជាមួយស្ថានភាពប្រសើរ។


ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាក៏បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ថែទាំមើលការខុសត្រូវចំពោះកូនៗ ឲ្យបានម៉ត់ចត់ ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។

ការបរិច្ចាគរបស់លោកអ្នកពិតជាបានជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា យ៉ាងពិតប្រាកដ។

សូមចូលរួមបរិច្ចាគតាមរយៈតំណខាងក្រោមនេះ៖ 

- រៀល: https://link.payway.com.kh/n3100462b

- ដុល្លារ: https://link.payway.com.kh/KS100484b




Post a Comment

Previous Post Next Post

Kdaily-news ads