Top News

ក្រសួងសាធារណការ បញ្ចប់សុពលភាពវិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចំនួន ៣៧ក្រុមហ៊ុន..!



ក្រសួងសាធារណការ បញ្ចប់សុពលភាពវិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចំនួន ៣៧ក្រុមហ៊ុន..!


ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាស ស្តីពី ការបញ្ចប់សុពលភាពវិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចំនួន ៣៧ក្រុមហ៊ុន។


យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌ និងនីតិវិធីឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុនដឹកអ្នកដំណើរ ចំនួន ៣៧ ក្រុមហ៊ុន មិនបានមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាត ឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេសលើសរយៈពេល ២ឆ្នាំ ដូចមានរាយនាមខាងក្រោម៖ ១. ស៊ីអេធីខេមបូឌាអេស៊ាត្រាវែល, ២. ខេ អេស អូ ត្រេនស្ម័ត, ៣. វុឌ្ឍន៍ សុភាព ត្រេនស្ពីត ,៤. ផានអ៊ីម៉ិច, ៥. ថោង ស៊ីង ស៊ីង ឌីវេឡុបម៉ិន ហូលឌីង, ៦. ពន្លឺអង្គរខ្មែរដឹកជញ្ជូន , ៧. លាំង យូអេស អិចប្រេស ,៨. (កម្ពុជា) អង្គរ ខូអិលធីឌី , ៩. អង្គរមង្គលមានជ័យ , ១០. ខេមបូត្រា អិចប្រេស , ១១. ហ្គោលដេនបាយ័ន អិចប្រេស , ១២. ក្លូប៊ីស ត្រេនស្ពីត , ១៣. អេ ស៊ា វិន អីឡាយអិន, ១៤. ប្រេនស៊ីបខា , ១៥. ថេរ៉ូ អិចប្រេស , ១៦. រិទ្ធី&រកូខូអិលធីឌី (Red Taxi), ១៧. កាស៊ីម៉ិចខមអិលធីឌី, ១៨. មានជ័យ វី អាយ ភី អិចប្រេស ឯ.ក, ១៩. ប្រេស៊ីដេន អ៊ិនធើណេសិនណល អិចប្រេស ឯ.ក , ២០. រ៉ូយ៉ាល់ខេមបូឌានលីម៉ូស៊ិន សឺវីសខូអិលធីឌី, ២១. រស្មីភ្នំពេញ អិចប្រេស ដឹកអ្នកដំណើរ , ២២. យេលឡូវ ស្តូន អិចប្រេស ឯ.ក , ២៣. គ្រីស្តាល់ អិចប្រេស , ២៤. អ៊ូប៊ើរ ថេកណឡជី(ខេមបូឌា) ឯ.ក, ២៥. ម៉ៅ សេម អេនធើប្រាយ អេន អីផត អិចផត , ២៦. ខេម ហ្គោ ឯ.ក, ២៧. នុត បូរី ដឹកអ្នកដំណើរ , ២៨. សណ្តាប់ ឯ.ក, ២៩. ចិន្តាសុវណ្ណ ត្រេនង្គ័ត ឯ.ក, ៣០. ប៊ីហ្សនេស វីអាភី បាស ម្ទេសិន ឯ.ក , ៣១. ភួងហេងខូអិលធីឌី , ៣២. អអេសរស្មីសៀមរាបត្រេនឌ័ត , ៣៣.សាលី អិចប្រេស ឯ.ក, ៣៤. វ៉ាង ប៉ិច , ៣៥.ដ្ឋី អេស ធី (ហ្គោលដែនហ្គោល ត្រង់ហ្គ័រត៍) , ៣៦. ឡារីតា អិចប្រេស ឯ.ក , ៣៧. សេ.អាន (ខេមបូឌា) អ៊ិនវេសម៉ិន ឌីវេឡុបម៉ិន ឯ.ក។


ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះ បញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្រុមហ៊ុនខាងលើ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។ ក្នុងករណី នៅតែបន្តធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត ម្ចាស់ក្រុមហ៊ុនត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន៕





Post a Comment

Previous Post Next Post

Kdaily-news ads