Top News

មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លាប់ម្នាក់ នៅស្រុកស្ទោង!



(កំពង់ធំ)បុរសម្នាក់ត្រូវគេស្គាល់ជា ប្រធានការិយាល័យបរិស្ថានស្រុកស្ទោង បានបើករថយន្តក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ហើយបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការបន្ត។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរឈ្មោះ អែម សំអ៊ុន ជាប្រធានការិយាល័យបរិស្ថានស្រុកស្ទោង រថយន្តម៉ាកHIGLANDER ផ្លាកលេខភ្នំពេញ 2AB.3682 ។ជនរូបនេះបញ្ជារថយន្តក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយម៉ូតូសណ្តោង រ៉ឺម៉កដឹកផ្លែស្រកានាគលក់ បណ្ដាលឱ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ។រថយន្តបានបន្តទៅបុកតូបនៅក្បែរនោះ បណ្ដាលឱ្យខូចខាតប៉ែកខាងមុខធ្ងន់ធ្ងរ។

ប្រភពដដែលបានបន្តថា បុរសរងគ្រោះដែលស្លាប់ឈ្មោះ ផល នន់ អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។បន្ទាប់ពីមានគ្រោះថ្នាក់សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យ។ចំណែករថយន្តនិងតៃកុងផ្នែកជំនាញបានយកទៅ អធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីបន្តនីវិធី៕




Post a Comment

Previous Post Next Post

Kdaily-news ads