កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលធ្វើសកម្មភាពលួច ប្លន់ នៅភ្នំពេញ..
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលធ្វើសកម្មភាពលួច ឆក់ ប្លន់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យត្រូវបានសមត្ថកិច្ចប្រាប់ថា ១.ឈ្មោះ ជុំ ពិសី ភេទប្រុស អាយុ ២៤ឆ្នាំ ២.ឈ្មោះ សុង ពិសិដ្ឋ ហៅលាវ ភេទប្រុស អាយុ ១៨ឆ្នាំ ៣.ឈ្មោះ សរ ច័ន្ទកក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ៤.ឈ្មោះ អ៊ឹម សឿ។ ឡុង ភេទប្រុស អាយុ២៥ឆ្នាំ និង៥.ឈ្មោះ កែវ លីនដា ភេទស្រី អាយុ១៨ឆ្នាំ ។
លោកវរសេនីយ៍ឯក ម៉ម សាវុន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង។ ថ្ងៃទី 25 និង 26 ខែមករា ឆ្នាំ 2024 ពាក់ព័ន្ធបទល្មើសចោរកម្ម និងលួចមានស្ថានទម្ងន់ទោស (អំពើលួច និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ)។
លោកវរសេនីយ៍ឯក ម៉ម សាវុន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព ៣ករណីផ្សេងគ្នា រួមមាន៖
ករណីទី១.លួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ វេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ករណីទី២.ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះប្លន់បានមួយ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខៀវនិងទូរស័ព្ទដៃមួយគ្រឿងនៅភូមិជ័យជំនះ សង្កាត់អូរជុំ ខណ្ឌកំពល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ករណីទី៣៖ លួចម៉ូតូម៉ាកហុងដាឌ្រីម នៅផ្ទះជួល ភូមិចុងថ្នល់កក់ សង្កាត់ទឹកថ្លា ខណ្ឌ ខណ្ឌសែនសុខ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្ថែមថា ក្រោយធ្វើសកម្មភាព ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងចាប់ខ្លួនបាន៥នាក់ជាបន្តបន្ទាប់។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចក៏បានរឹបអូសយកម៉ូតូម៉ាកហុងដាឌ្រីម របស់ជនរងគ្រោះ រួមទាំងកន្ត្រៃមួយគូ និងដងកាំបិតសម្រាប់លួចផងដែរ។
ក្រោយបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង៥នាក់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
Post a Comment