Top News

នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១១នាក់



នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១១នាក់។

ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កែវ សុថា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ និងលោក ធ្វើ ពី កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ កាន់ ខេន ប្រធានការិយាល័យ សហការជាមួយ អធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវរសេនីយ៍ទោ ម៉ម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត។ បើកប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវបន្ទប់ជួល និងអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូ ក្នុងភូមិបាវិត។ កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


ប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ (ស្រី៥នាក់) ជាជនជាតិវៀតណាម។ វត្ថុតាងចាប់យករួមមាន៖


* មេតំហ្វេតាមីន ៦០៨,០៤ក្រាម

* Ketamine ទម្ងន់ ៤៨៥,៤៥ ក្រាម។

* ប្រភេទអគ្គិសនី ទម្ងន់ 311.75 មីលីក្រាម

*ប្រភេទ ហេរ៉ូអ៊ីន ទម្ងន់ ១,០៥ក្រាម

* ថ្នាំញៀនមេតំហ្វេតាមីន ទម្ងន់ ០,៧៩ក្រាម

* ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ 0.28 ក្រាម (សរុបថ្នាំញៀនទាំងអស់ ទម្ងន់ 1407.36 ក្រាម (1 គីឡូក្រាម 407.36 ក្រាម) ។

* ជញ្ជីងថ្លឹងគ្រឿងញៀន ០៨

*ម៉ាសុីនបោកខោអាវ ០១គ្រឿង

*កាំភ្លើងខ្លី១ដើម គ្រាប់ចំនួន២៥គ្រាប់

*ទូរស័ព្ទចំនួន១២គ្រឿង

* រថយន្ត 1 គ្រឿង - ម៉ូតូ 05 គ្រឿង

* ៨០០ ដុល្លារ

ថ្នាំញៀនចំនួន១១ដប ព្រមទាំងឧបករណ៍កែច្នៃ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕










Post a Comment

Previous Post Next Post

Kdaily-news ads