ឃាត់ខ្លួនឪពុកបង្កើតម្នាក់ រំលោភកូនស្រីបង្កើតរហូតបានសម្រេច..!
កំពង់ស្ពឺ៖ ឪពុកចាប់រំលោភកូនស្រីបង្កើត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិទទួលសំបួរ ឃុំតំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
សមត្ថកិច្ចស្រុកសាមគ្គីមុនីជ័យ បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីឈ្មោះ ពុំ ដា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិទទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹង ប្តឹងទៅលើជនសង្ស័យឈ្មោះង៉ុយ ផេង ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ថាបានចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីរបស់ខ្លួនឈ្មោះ វ ក ល ណ ភេទស្រីអាយុ១២ឆ្នាំ ដែលប្រព្រឹត្តិកាលពី ខែ១០និងខែ១១ ឆ្នាំ២០២៣ (មិនចាំថ្ងៃ)នៅចំណុចសួនដីឡូតិ៍មហាព្រហ្ម៥ ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបន្តទៀតថា តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ពេលដែលនាងខ្ញុំដើរលេងនៅក្នុងសួនមហាព្រហ្ម៥ កំពុងបេះស្វាយ ស្រាប់តែជនសង្ស័យបានចាប់នាងទាញចូលទៅព្រៃ រួចចាប់ស្រាតខោនាងធ្វើសកម្មភាពរំលោភបានសម្រេចមួយដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានរំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កំពុងតែឃុំខ្លួនបណ្តោះអាន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
Post a Comment