Top News

បញ្ជូនសិស្សសាលា ៥ នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាលើក្មេងស្រីសិស្សសាលា..

 


បញ្ជូនសិស្សសាលា ៥ នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាលើក្មេងស្រីសិស្សសាលា..


កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានបញ្ជូនខ្លួនជនដៃជាសិស្សសាលាសរុបចំនួន ៥ នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនពាក់ព័ន្ធ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។

កាលពីល្ងាចថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ មានផ្ទុះការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គមដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុមបានព្រួតវាយសិស្សស្រីម្នាក់នៅដីវាលមួយកន្លែងនៅក្នុងភូមិសាស្ដ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានជា សិស្សសាលា អាវស សំពត់ខៀវ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងផ្ដើមចេញពីរឿងអ្វីនោះទេ។


ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕








Post a Comment

Previous Post Next Post

Kdaily-news ads