ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវគេដុតទាំងគ្មានសំលៀកបំពាក់ សង្ស័យករណីរំលោភសម្លាប់!
(កណ្តាល)៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ជិៈម៉ូតូចេញទៅទារលុយគេ នៅម្តុំភ្នំបាសិទ្ធ ក៏បាត់ខ្លួនជិត១សប្តាហ៍ ប្តីដើររកគ្រប់កន្លែងមិនឃើញ ស្រាប់តែអ្នកភូមិប្រទះឃើញ សាកសពឆេះខ្លោចពេញខ្លួន ទាំងគ្មានសំលៀកបំពាក់ គេសង្ស័យករណី(ចាប់រំលោភររួចសម្លាប់)។
អ្នកភូមិប្រទះឃើញសព កាលពីព្រលប់ថ្ងៃទី២១ ខែមករា នៅម្តុំព្រៃខាងជើងភូមិប្រហែលជាង១គីឡូម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ស្ត្រីដែលស្លាប់ឈ្មោះ វេង ធារី ហៅម៉ី អាយុ២៦ឆ្នាំស្នាក់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។
តាមការបំភ្លឺពីបុរសសាក្សីឈ្មោះ ផន សុខឺម អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បានប្រាប់ឱ្យដឹងថា កាលពីព្រប់ថ្ងៃទី២១ ខែមករា ខ្លួនបានដើរចេញពីផ្ទះទៅរកគោនៅព្រៃខាងជើងភូមិ ។
ក៏ប្រទះឃើញសាកសព ដែលមានសភាពខ្លោចឆេះ ពេញខ្លួនប្រាណអស់នៅតែខ្លួនក្រាតននល ពេលនោះខ្លួនក៏ទូរស័ព្ទប្រាប់សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រេជ។
បន្ទាប់មកផ្នែកជំនាញ បានចុះទៅពិនិត្យ និងបើកការស្រាវជ្រាវតាមនីតិវិធី តែយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជាករណីរំលោភសម្លាប់ ឬសម្លាប់ប្លន់យកម៉ូតូនោះទេ។
ខណៈសមត្ថកិច្ច កំពុងបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់។
បើតាមបុរសជាប្តីបាននិយាយឱ្យដឹងថា ប្រពន្ធរបស់គាត់បានបាត់ខ្លួនជិត១សប្តាហ៏មកហើយ។
ដោយដំបូងប្រពន្ធគាត់មានផ្ទៃពោះ ៥ខែ ដោយបានប្រាប់គាត់ថាទៅ ទារលុយគេនៅម្តុំភ្នំបាសិទ្ធដោយជិះម៉ូតូ ម៉ាកHonda Beat ពាក់ផ្លាកលេខ 1KI-2859 ហើយក៏បាត់រហូតទូរស័ព្ទ ក៏មិនចូល គាត់ព្យាយាមដើរកដែរតែរកមិនឃើញសោះ..!។
លុះល្ងាចថ្ងៃទី២១ ខែមករា គេទូរស័ព្ទប្រាប់ថា ឃើញសាកសពស្រ្តីម្នាក់នៅព្រៃខាងជើងភូមិប្រហែល១.០០០ម៉ែត្រ ស្ថិតនៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ទោះជាសាកសព ឆេះរោលខ្លោចខ្មៅ ក៏ដោយ ក៏គាត់ ឃើញថាសាកសពពិតជាប្រពន្ធរបស់គាត់ដោយសារគាត់ ចំណាំស្បែកជើង និងមានសាក់។
បើតាមបុរសរូបនោះអះអាងថា បើតាមគេប្រាប់ប្រពន្ធរបស់គាត់ ត្រូវជនល្មើសរំលោភរួចសម្លាប់ ហើយដុតសាកសព បំបិតភស្តុតាងតែម្តង៕
Post a Comment