កំពង់ធំ៖ មនុស្សប្រុសស្រីជាង ៦០នាក់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ម្នាក់ ក្នុងករណីសង្ស័យពុលនំបញ្ជុក នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
រហូតដល់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក អ៊ួង សា រឿន អភិបាលស្រុកបារាយណ៍ បានដឹកនាំមន្រ្តីក្រោមឱវារចុះសួរសុខទុក ដោយប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកមានអាការ:ធូរស្បើយវិញហើយ។
សមត្ថកិច្ចនគរបាលស្រុករាយណ៍បានឲ្យដឹងថា មនុស្សប្រុសស្រីទាំង៦៤នាក់ ក្រោយពេលពួកគាត់បានទិញអ្នកអ្នកដើរលក់តាមភូមិនោះរួចមក មានអាការះក្អួតចង្អោ និងរាគ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក។
សមត្ថកិច្ចថានេះគ្រាន់តែសង្ស័យបឋមថាពុលនំបញ្ចុក ប៉ុន្តែមូលហេតុពិតរងចាំការបញ្ជាក់ពីស្ថាប័នជំនាញសិន៕
Post a Comment