អតីតរដ្ឋមន្ត្រីសុខាភិបាលវៀតណាម លោក ងៀន ថាញ់ឡុង ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារ ១៨ ឆ្នាំ ពីបទទទួលសំណូក ២,២៥ លានដុល្លារពីក្រុមហ៊ុន Viet A ក្នុងការលក់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ក្នុងតម្លៃបំប៉ោង នៅពេលដែលប្រធានក្រុមហ៊ុននេះត្រូវបានកាត់ទោសអោយជាប់គុក ២៩ ឆ្នាំ បន្ថែមពីលើទោសគុក ២៥ ឆ្នាំដែលប្រកាសដោយតុលាការយោធាកាលពីខែធ្នូ ២០២៣ ។ ក្រុមហ៊ុន Viet A បានចំណេញលើស ១៧២ លានដុល្លារនៅក្នុងការលក់វ៉ាក់សាំងបង្ការកូវីដ ១៩ ក្នុងនេះ ៣៦ លានដុល្លារត្រូវបានសូកទៅមន្ត្រីនានា ។ អតីតអភិបាលក្រុងហាណូយ លោក ជូ ង៉ុកអាន់ ក៏ត្រូវបានកាត់ទោសអោយជាប់គុក ៣ ឆ្នាំ ផងដែរ - កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអាទិត្យ ទី ១៤ មករា ២០២៤។
Post a Comment