Top News

ក្រសួងមហាផ្ទៃបណ្តេញមន្ត្រីនគរបាល១២នាក់ចេញពីក្របខណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង



ក្រសួងមហាផ្ទៃបណ្តេញមន្ត្រីនគរបាល១២នាក់ចេញពីក្របខណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង


ភ្នំពេញ៖ មន្ត្រីនគរបាលជាតិចំនួន១២នាក់បន្ថែមទៀត ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្តេញចេញពីក្របខណ្ឌ ក្រោមហេតុផលល្មើសវិន័យកងកម្លាំង។


យោងតាមសេចក្ត្តីប្រកាស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដែលអ្នកព័ត៌មានទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញប្រកាសសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិតែម្តង។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា មន្ត្រីនគរបាលជាតិ ១២រូប នេះ មិនពាក់ព័ន្ធនឹងសារធាតុញៀននោះទេ តែដោយសារតែអវត្តមានជាញឹកញាប់ មិនមកបំពេញការងារតាមតួនាទីដែលអង្គភាពបានចាត់តាំង គ្មានច្បាប់ទម្លាប់ ពោលគឺ ល្មើសនឹងវិន័យកងកម្លាំងលេខ ០០៦ របស់ក្រសួងមហាផ្ទៃ ដែលគិតតែពីផលប្រយោជន៍បុគ្គលឯកជន។ ការណ៍នេះអង្គភាពបានចាត់ទុកមន្ត្រីទាំង ១២រូបនេះថា បានបោះបង់ការងាររបស់គាត់ចោលទើបសម្រេចបញ្ចប់តួនាទីតែម្តង។ លោកថា ម្យ៉ាងវិញទៀត ជាការបោសសម្អាតរាល់មន្ត្រីអសកម្មទាំងអស់នោះ ក៏ដូចជាបោសសម្អាតផ្ទះឱ្យបានស្អាតយ៉ាងដូច្នោះដែរ៕





Post a Comment

Previous Post Next Post

Kdaily-news ads