Top News

ពលរដ្នមានការសង្ស័យលើអាជ្ញាធរស្រុកសន្ទុកមានភាគហ៊ុនជាមួយមេខ្លោងឈ្មោះ តា ម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងដុះស្លែទើបមិនមិនបង្រ្កាបបើកលេងរាប់ខែឆ្នាំ មិនឃើញមានការបង្ក្រាប..



ពលរដ្នមានការសង្ស័យលើអាជ្ញាធរស្រុកសន្ទុកមានភាគហ៊ុនជាមួយមេខ្លោងឈ្មោះ តា ម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងដុះស្លែទើបមិនមិនបង្រ្កាបបើកលេងរាប់ខែឆ្នាំ មិនឃើញមានការបង្ក្រាប


ខេត្តកំពង់ធំ៖ ពលរដ្មលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងាត់ បណ្ដែរបណ្ដោយអោយកើតមាន ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅភូមិអូរស្ងួត ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះតា ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកសន្ទុក។

ពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកម៉ៅ ចាន់ធី អធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋាន អស់លោកធ្វើមិនដឹងមិនបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ?


ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះតា នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។

  ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកតា ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកម៉ៅ ចាន់ធី អធិការស្រុកសន្ទុក ទើបបើកបនល្បែងបានសុខសាន្ត។


ជុំវិញករណីអ្នកសារព័ត៌មានរិទ្ធីដាវដែក មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា បានទេដោយសារមិនមានលេខទូរសព្ទ័។


ចំណែកលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក បានប្រាប់អោយអ្នកសារព័ត៌មានរិទ្ធីដាវដែកដឹងយ៉ាងខ្លីថា លោកបានទទួលព័ត៌មានរឿងល្បែងជល់មាន់ និងអាប៉ោងនៅតាមរយៈសារព័ត៌មានចុះផ្សាយហើយ លោកនិងអោយកម្លាំងចុះទៅមើល។

  ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងឃុំបឹងល្វា នៅតែទទូចស្មើសុំ លោកម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង។






Post a Comment

Previous Post Next Post

Kdaily-news ads