ស្ត្រីម្នាក់ត្រូវរថភ្លើងបុកបណ្តាលអោយខ្ទៀតចេញខាង រងរបួសធ្ងន់បានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យកុសុមះ.!
ភ្នំពេញ៖ ស្រ្តីម្នាក់ធ្វើដំណើរថ្មើជើងត្រូវរថភ្លើងបុកបណ្ដាលអោយខ្ទៀតចេញខាងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសម:។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៩នឹង២៥នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវដែកក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថភ្លើងបើកបរតាមបណ្ដោយផ្លូវដែកក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុបានបុកស្ត្រីម្នាក់ដែលដើរឆ្លងកាត់ផ្លូវដែកបណ្ដាលអោយខ្ទៀតចេញខាងរងរបួសធ្ងន់។
ស្រ្តីរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ក្រោយមកប្រជាពលរដ្ឋអ្នកជិតខាងបានជួយសង្គ្រោះបឋមនិងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅជួយសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ៕
Post a Comment