Top News

នារីម្នាក់ សម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើអគារជាន់ទី៥



នារីម្នាក់ សម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើអគារជាន់ទី៥


ភ្នំពេញ ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលទាំងកណ្តាលយប់ ខណៈពេលដែលមាននារីម្នាក់វ័យប្រហែលជាជាង៣០ឆ្នាំ បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើអគារជាន់ទី ៥ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុងក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពមានឈ្មោះភ័ក្រ្ត ភេទស្រី អាយុជាង ៣០ឆ្នាំ បច្ចុប្បន្នស្នាក់អគារកើតហេតុខាងលើ ជួលបន្ទប់ជាន់ទី ៥ ក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើយោងតាមការបញ្ជាក់ពីនារីម្នាក់ ត្រូវជាមិត្តភក្តិជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងមុនថ្ងៃកើតហេតុមួយថ្ងៃ ដោយនារីរងគ្រោះបានឆាតតាមទូរសព្ទ ទៅប្រាប់រូបនាងថាបើគ្នាស្លាប់ ជួយធ្វើបុណ្យឲ្យគ្នាផង លុះមកដល់ថ្ងៃកើតហេតុខាងលើ ខណៈដែលនារីជនរងគ្រោះ បានចុះពីបន្ទប់ជួលមកលេងអ្នកស្គាល់គ្នា នៅខាងក្រោមរួចក៏ពោលពាក្យប្រាប់ទៅកាន់អ្នកដែលស្គាល់គ្នា និងអ្នករស់នៅក្បែរបន្ទប់ថា នៅក្នុងបន្ទប់ជួលរបស់នាង តែងតែមានជំនាងផ្ទះមកលងរូបនាងរាល់ថ្ងៃ ធ្វើឲ្យនាងភ័យខ្លាច ក្រោយមកក៏មានការហូបអីតិចតួច ជាមួយអ្នកជិតខាង និងបានផឹកស្រាអស់២ទៅ៣កំប៉ុង រួចឡើងទៅបន្ទប់ជួលវិញនៅជាន់ទី៥វិញ មួយសន្ទុះក្រោយមកនៅវេលាម៉ោង ៣និង៣០នាទី ស្រាប់តែនារីរងគ្រោះបានលោតពីលើអាគារជួលជាន់ទី៥ មកក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាង ទាក់ទងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏បានយកខ្សែហ៊ុំព័ទ្ធជុំវិញទីតាំងនៃសព។ រួចក៏បានទាក់ទងទៅមន្ត្រីជំនាញ ឲ្យចុះមកពិនិត្យទៅលើសពផងដែរ ៕






Post a Comment

Previous Post Next Post

Kdaily-news ads