ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីដ៏ទំនើបនិងធំមួយនៅក្បែរស្តុបណតប្រីជ ក្បែរស្ថានីយប្រេង ឥន្ធនៈសូគីមិចស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែន សុខយីហោចូស៊ីប្លូយ៉ាក្លូ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីមានទាំងជនជាតិចិន,ខ្មែរចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខនោះឡើយ។ ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ គឺជាឱកាសឲ្យពួកថៅកែទូហ្គេម អាចដំណើរការបានដោយរលូន។
យោងតាមសេចក្តីរាយការណ៍ដែលពេញចិត្តមេឌា ទើបទទួល បានឲ្យដឹងថា ទូហ្គេមបាញ់ត្រីយីហោចូស៊ីប្លូយ៉ាក្លូ១កន្លែងនេះ ដំណើរការបានដោយរលូនសុខសុវត្ថិភាព មិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទំនងជាថៅកែទូហ្គេមនេះ បានចរចាជា មួយសមត្ថកិច្ចនៅក្នុងខណ្ឌសែនសុខរួចហើយ ទើបគេដឹកទូរហ្គេម ចូលទៅដំឡើងក្នុងទីតាំងខាងលើនេះបានយ៉ាងស្រួល។ ទីតាំងទូរហ្គេមបាញ់ត្រីនេះកំពុងប្រឈម នឹងការបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជា ពិសេសយុវជន,យុវនារី ដែលអាចនឹងភ្លេចសាលារៀននិងបង្កភាពអនាធិបតេយ្យ,ក៏ដូចជាអំពើអានាចារឬការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នងទីតាំងទូហ្គេមនោះផង។
គេមិនដឹងថា តើអធិការខណ្ឌសែនសុខ លោកហួរ ម៉េងវ៉ាង មានចេតនាជួយបិទបាំង អំពើអនាធិបតេយ្យនៃវង់ ល្បែងស៊ីសងហ្គេមអនឡាញ(ហ្គេមបាញ់ត្រី)នៅទីតាំងខាងលើនេះឬយ៉ាងណាទេ? វាមិនមែន តែមួយករណីនៃល្បែងហ្គេមបាញ់ត្រី ឬហ្គេមអនឡាញដែលកំពុងពង្វក់ស្មារតីយុវជន,នារី ឲ្យភ្លេចការសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននោះ។ ទីតាំងហ្គេមបាញ់ត្រីខាងលើនេះត្រូវបានគេប្រាប់ថា បានដំណើរការជាចំហ ហាក់ដូចជាមានខ្នងបង្អែកយ៉ាងធំ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានឡើយ។ តើអាជ្ញាធរខណ្ឌសន្តិសុខមានសមត្ថភាពបង្ក្រាបទីតាំងហ្គេម ខាង លើនេះបានដែរឬទេ?
លោកអធិការ ហួរ ម៉េងវ៉ាង ហាក់ដូចជាធ្វើមិនដឹង មិនឮ ដោយចាញ់ឥទ្ធិពលទីតាំងហ្គេមបាញ់ត្រីដ៏ធំនិងទំនើបនោះឬ? ការព្រងើយកន្តើយនៃក្រុមអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គឺអាជ្ញាធរមានសមត្ថកិច្ចនេះ ទទួលបានលាភសក្ការៈពីវង់ល្បែងស៊ីសងជាពិសេសទីតាំងហ្គេមបាញ់ត្រី ខាងលើនេះ។ យ៉ាងណាក៏ដោយគេរំពឹងថា លោកស្នង ការនគរបាលរាជធានីភ្នំពេញជួន ណារិន្ទ មិនបណ្ដោយបណ្ដោយឲ្យបញ្ហាដែលប្រជាពលរដ្ឋព្រួយបារម្ភនេះកើត ឡើងនៅក្នុងទឹកដីខណ្ធសែនសុខនោះទេ។ បើរំពឹងលើលោកហ៊ួ ម៉េងវ៉ាង គឺទំនងជាមិនអាចបង្ក្រាបទីតាំងនេះបានទេ៕
Post a Comment