Top News

ឃុំខ្លួនអតីតស្នងការរងខេត្តកំពង់ស្ពឺ ដែលលួចការប្រពន្ធថ្មី..



ឃុំខ្លួនអតីតស្នងការរងខេត្តកំពង់ស្ពឺ ដែលលួចការប្រពន្ធថ្មី


កំពង់ស្ពឺ៖ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនអតីតឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នពីបទ“ទ្វេពន្ឋភាព “ ចេញដីកាលេខ១១២៥ ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០២៤។


លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឧត្តមសេនីយ៍ត្រី ង៉ាម រី ពីបទ“ទ្វេពន្ឋភាព”ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ខែមករាកន្លងទៅ។បទល្មើសព្រហ្មទណ្ឌមានចែងនិងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤ និងមាត្រា៩ នៃច្បាប់ឯកពន្ឋភាព។


គួររំលឹកថាឧត្តមសេនីយ៍ត្រី ង៉ាម រី ឈ្មោះដើម ឃុត វឌ្ឃនា អាយុ៥២ឆ្នាំទីកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ។បច្ចុប្បន្ននៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ៕







Post a Comment

Previous Post Next Post

Kdaily-news ads