អ្នកនាំពាក្យ ACU ៖ “មិនមានករណីឃាត់ខ្លួនអភិបាលក្រុង ឬនាយករដ្ឋបាលក្រុងកែប ឡើយ”
ភ្នំពេញៈ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី៤ ខែមករា នេះថា “មិនមានករណីឃាត់ខ្លួនអភិបាលក្រុង ឬនាយករដ្ឋបាលក្រុងកែប ឡើយ”។
ការបញ្ជាក់របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងបន្ទាប់ពីបណ្តាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នៅសាលាក្រុងកែប បន្ទាប់ពីចប់កិច្ចប្រជុំនៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ ប្រភពវិទ្យុបាយ័ន
Post a Comment