Top News

បញ្ជូនខ្លួនផ្កាយ២នាយកសាលានគរបាលភូមិភាគ៥ ទៅតុលាការ ភ្នំពេញ បន្ទាប់ ពី ចាប់ ខ្លួន នៅស្ស្រុកសំឡូត

បញ្ជូនខ្លួនផ្កាយ២នាយកសាលានគរបាលភូមិភាគ៥ ទៅតុលាការ ភ្នំពេញ បន្ទាប់ ពី ចាប់ ខ្លួន នៅស្ស្រុកសំឡូត


ភ្នំពេញ៖ ប្រភពពីសាលាដំបូងភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃ១៨ ខែធ្នូនេះ នគរបាលបានបញ្ជូនលោកផ្កាយ២   នាយកសាលានគរបាលភូមិភាគ៥ ដល់អយ្យការេីយ បន្ទាប់ពីត្រូវបាន កចាប់ខ្លួន នៅស្រុកសំឡូតកាលពី ថ្ងៃទី ១៧ ធ្នូ ម្សិលមិញ។


លោកផ្កាយ២ នាយកសាលននគរបាល ឈ្មោះ ប៉ិ វ៉ាន៉ ត្រូវចប់ខ្លួនពេលធ្វើដំណើរទៅ ដល់ដីចម្ការ របស់គាត់ មួយកន្លែងនៅស្រុក សំឡូត ដោយយោងតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនឃុំខ្លួន របស់ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះនៃ សាលា ឧ ទ្ធ រ ណ៍ ភ្នំពេញពី បទ « រំលោភ លើ ទំនុកចិត្ត » ។


យោង តាមប្រភពព័ត័មាន លោក ប៉ិ វ៉ា ន់ ហៅ គ្រូឡុ ងមាន ឋានន្តរស័ក្ដិឧត្តម សេនី យ៍ទោនិងមានតួនាទី ជានាយកសាលានគរបាលជាតិ ភូមិភាគ៥ ដែលមានទីតាំងនៅ ចំណុចទូលម្កាក់ ស្ថិតក្នុងភូមិ ស្រះកែវ ឃុំ កំពង់ព្រះស្រុកសង្កែ ។ ប្រភព បានឲ្យដឹងថា លោកផ្កាយ ២ ដែល សំបូរ រឿងអាស្រូវរូបនេះ ជាពិសេសសំណុំរឿងដីធ្លី នៅ ស្រុក សំឡូត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនតាម ដីកា បង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម ជំនំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ ខណៈ ពេលលោកឧត្តមសេនី យ៍ ទោរូបនេះ ធ្វើដំណើរចេញពី សាលានគរបាលជាតិទៅដល់ដីចម្ការរបស់ គាត់នៅស្រុក សំឡូត ។


យោង ដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខ ៧ ដក ឧ /២៣ ចុះ ថ្ងៃ ទី២២ មិថុនា ឆ្នាំ ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ លោក សួ ស សំអាត បានឲ្យដឹងថាជនជាប់ចោទ ឈ្មោះ ប៉ិ វ៉ា ន់ ភេទប្រុសអាយុ ៥៤ ឆ្នាំ ជា មន្ត្រី នគរបាល ត្រូវបានចាប់ខ្លួនពី បទ « រំលោភ លើ ទំនុកចិត្ត » ដែលប្រព្រឹត្តនៅ រាជធានី ភ្នំពេញ កាល អំឡុង ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៥បទល្មើស ព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាម បញ្ញត្តិ មាត្រា ៣៩១,៣៩២នៃ ក្រមព្រហ្មទណ្ឌ ។






Post a Comment

Previous Post Next Post

Kdaily-news ads