អានហើយរំជួលចិត្ត
អ្នកកាសែតបានសួរ Cristiano Ronaldo ថា:
ហេតុអ្វីបានជាអ្នកអោយម្តាយរស់នៅជាមួយ?ហេតុម្តេចមិនសង់ផ្ទះឲ្យគាត់រស់នៅជាមួយបងៗទៅ?
Cristiano Ronaldo បានឆ្លើយតបវិញដោយញញឹម:
ម្តាយរបស់ខ្ញុំបានចិញ្ចឹមខ្ញុំ ហើយគាត់បានលះបង់ជីវិតរបស់គាត់សម្រាប់ខ្ញុំ គាត់សុខចិត្តអត់អាហារ តែមិនអោយខ្ញុំអត់មានអីញ៉ាំទេ ព្រោះការពិតពួកយើងគ្មានលុយទាល់តែសោះនៅ ពេលអតីតកាលនោះ។
Ronaldo បន្តថា: ម្តាយខ្ញុំបានធ្វើការ ៧ថ្ងៃក្នុងមួយសប្តាហ៍និង ពេលយប់ជាអ្នកបំរើតាមផ្ទះគោលបំណងដើម្បីទិញស្បែកជើងកីឡាដំបូងសម្រាប់ខ្ញុំដូច្នេះខ្ញុំអាចក្លាយជាកីឡាករអាជីព។ ដូច្នេះ ជោគជ័យទាំងអស់របស់ខ្ញុំគឺកើតចេញពីការលះបង់របស់គាត់។ ដូច្នេះដរាបណាគាត់ នៅមានជីវិត គាត់នឹងនៅក្បែរខ្ញុំជានិច្ចក្នុងនាមម្តាយមានព្រហ្មវិហារធម៌ និង មេត្តាធម៌សម្រាប់ខ្ញុំ❤️។
Post a Comment