ជនជាតិចិនម្នាក់ ដាក់ពន្ធនាគារអស់ជីវិត និងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារ ១០ឆ្នាំ.!
បន្ទាយមានជ័យ៖ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញសាលក្រមសម្រេចផ្តន្ទាទោសចំពោះជនជាតិចិនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ។ នេះបើតាមសាលក្រម ដែលបណ្តាញព័ត៌មាន យើង ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
សាលក្រមនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖
១៖ ផ្តន្ទាទោសឈ្មោះ Zhou Yong (ស៊ូ យ៉ុង) ហៅ ម៉ាទីន ភេទប្រុស ជនជាតិចិន ដាក់ពន្ធនាគារអស់មួយជីវិត ពីបទ «ឃាតកម្មគិតទុកជាមុន» និងបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» និងផ្តន្ទាទោស ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស ជនជាតិខ្មែរ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទ «ឃាតកម្ម» និង «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ អ្នកទាំងពីរ បានប្រព្រឹត្តបទល្មើសនៅចំការដំឡូងមី ភូមិព្រៃនប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
២៖ បង្គាប់ ឈ្មោះ Zhou Yong (ស៊ូ យ៉ុង) ហៅ ម៉ាទីន និង ឈ្មោះ ឡោ លឹមហាប់ រួមគ្នាសងសំណង ៨០០លានរៀល ទៅដើមបណ្តឹងរប្បវេណីឈ្មោះ Li Zong Guo(លី ហ្សុង គូ) ៕
Post a Comment