Top News

ស្រ្តីម្នាក់បេីកបររថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជេីង

 


ស្រ្តីម្នាក់បេីកបររថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជេីង


ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តទៅបុករបាំងថ្មពះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ ផ្ងារ ជេីងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ថ្ងៃឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងសង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា៖ គេបានឃើញរថយន្ត តូយូតាកូរ៉ូឡា ពណ៌ខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 2X-3190 បើកបរដោយស្ត្រីម្នាក់ សង្ស័យងងុយគេងធ្លាក់ភ្នែក ខណៈកំពុងបើកបរតាមបណ្តោយមហាវិថីកម្ពុជាក្រោម ពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់រថយន្តភ្លាមៗតែម្តង។

អ្នកឃើញហេតុការណ៍បានបន្តទៀតថា៖ ស្ត្រីម្ចាស់រថយន្តបានរងរបួសធ្ងន់ ហូរឈាមក្បាលស្រោចខ្លួន ហើយពួកគាត់បាននាំគ្នាជួយនាំស្ត្រីម្ចាស់រថយន្តទៅអង្គុយសម្រាកនៅហាងលក់បបរក្បែរនោះ ដើម្បីរង់ចាំរថយន្តសាម៉ុយមន្ទីរពេទ្យកាល់ម៉ែត្រមកទទួលទៅសង្គ្រោះបន្តផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕






Post a Comment

Previous Post Next Post

Kdaily-news ads