យុវជនម្នាក់ត្រូវរថយន្តកុងតីន័ររបស់ផែស្ងួតសុកនបុក និងកិនពីក្រោយបណ្ដាលអោយស្លាប់ភ្លាមៗ..
ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយយុវជនម្នាក់ស្លាប់ បង្កឡើងដោយ រថយន្តកុងតីន័រផែស្ងួតសុកនបុក និងកិនពីក្រោយជនរងគ្រោះកាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រោមស្ពានអាកាសឈ្នះឈ្នះ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះព្រីង លៃហួយ ភេទប្រុសអាយុ១៣ ឆ្នាំ ជាសិស្ស ស្នាក់នៅភូមីអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកតៃកុងរថយន្តឈ្មោះគាត គឿន ភេទប្រុសអាយុ ២៧ ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1KL- 7610 ធ្វើដំណើរតាមបណ្តោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងចេញពីសាលា គោលបំណងទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសណ្តោង ក្រុមហ៊ុនផែស្ងូតសុកន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D 8479 ធ្វើដំណើរមកពីក្រោយលឿនជ្រុលបុកនិងកិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុភ្លាមនោះតៃតុងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍នៅគោលដៅនោះឃាត់ខ្លួនបានភ្លាមៗប្រគល់ទៅឱ្យនគរបាលខណ្ឌពោធិសែនជ័យ ដើម្បីបន្តនីតិវិធី។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment