Top News

ភាពមិនប្រក្រតីនៃការដេញថ្លៃសាង សង់ផ្លូវបរាជ័យជាបន្តបន្ទាប់..!



ភាពមិនប្រក្រតីនៃការដេញថ្លៃសាង

សង់ផ្លូវបរាជ័យជាបន្តបន្ទាប់..!


ខេត្តរតនគីរី ៖ សកម្មភាពគណៈកម្មា

ធិការលទ្ធកម្មឃុំ ស្តីពីរការបើកកិច្ចប្រជុំប្រកួតប្រជែងបើកសំណើរដេញថ្លៃសាងសង់ផ្លូវ មួយចំនួននៅឯខេត្តរតនគីរី គេសង្កេតឃើញមានភាពមិនប្រក្រតីជាច្រើនបង្ករការកកស្ទះដល់ដំណើរការអភិវឌ្ឍន៍គម្រោងសាងសង់ផ្លូវឃុំដោយការលើកផែនការដេញថ្លៃបរាជ័យជាបន្តបន្ទាប់ ។


ទាក់ទិនករណីនេះនៅឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគីរីបានបើកកិច្ចប្រជុំប្រកួតប្រជែងបើកសំណើដេញថ្លៃនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២៣ លើកទី ១ បានបរាជ័យដោយ

មានតែក្រុមហ៊ុនមួយប៉ុណ្ណោះបានដាក់សំណើដេញថ្លៃ ខណៈពេលនោះដំណើការប្រកួតប្រជែងបើកសំណើដេញថ្លៃគណៈកម្មាធិការឃុំសាមគ្គីមិនបានបើកសំណើនោះបានឡើយ ក៏បានប្រគល់សំណើនោះជូនក្រុមហ៊ុននោះវិញ ដោយគណៈកម្មាធិការបានប្រកាសនៅអង្គប្រជុំថាគម្រោងនោះនិងប្រកាសនៅលើកក្រោយជាលើកទីពីដោយសារមូលហេតុសំណើរមានតែមួយ ដូច្នេះគណៈកម្មាធិការមិនអាចបើកសំណើនោះបាន លុះត្រាសំណើមានបីទើបមានសុពលភាពបើកសំណើរ​នោះបាន ស្របតាមនីតិវិធីនៃលក្ខខណ្ឌរបស់គ.ជ.អ.ប ថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃបានណែនាំក្នុងសៀវភៅភីម។


នៅថ្ងៃទី ៣០ខែ វិច្ឆិកា ឆ្នាំ ២០២៣ គណៈកម្មាធិការលទ្ធកម្មឃុំបានបើកកិច្ចប្រជុំប្រកួតប្រជែងបើកសំណើដេញថ្លៃជាលើកទី 2 កិច្ចប្រជុំបើកសំណើដេញថ្លៃដោយយោងមានពេលវេលាកំណត់មានក្រុមហ៊ុនជាច្រើនបានចូលរួមទៅប្រកួតប្រជែងបើកសំណើដេញថ្លៃ តែពុំទាន់មានក្រុមហ៊ុនណាមួយដាក់សំណើដេញថ្លៃទៅក្នុងប្រអប់ទទួលសំណើនោះទេ ស្រាប់តែលោកមេឃុំសាមគ្គី បានប្រកាសថាខ្វះគណៈកម្មាធិការម្នាក់។


គណៈកម្មាធិការក៏បានប្រកាសនៅអង្គប្រជុំថាគម្រោងនេះនិងប្រកាសជូនដំណឹងទៅលើកក្រោយជាលើកទីបី ក្នុងខណៈពេលនោះមានក្រុមហ៊ុនមួយបានសួបញ្ជាក់និងគណៈកម្មាធិការគម្រោងនេះ និងប្រកាសលើកទីបីទៀត។


តើនេះជាកំហុសរបស់(គណៈកម្មាធិការលទ្ធកម្មឃុំ)ដែលជាម្ចាស់គម្រោង?  ឬគម្រោងនោះត្រូវបានផ្អាប់ទុកដើម្បីទម្លាក់ទុក្ខឲ្យទៅក្រុមហ៊ុនមួយណាដែលម្ចាស់គម្រោងពេញចិត្ត? ។ តែរហូតមកដល់ពេលវេលាបច្ចុប្បន្នគម្រោងនោះមិនបានប្រកាសជាលើកទីបីនោះឡើយ ។

គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមមានប្រវែង 5 គីឡូម៉ែត្រទទឹង 6ម៉ែត្រ និងសាងសង់លូកាត់ផ្លូវលូទោលមុខ800មម ប្រវែង 12ម៉ែត្រ បីកន្លែង សាងសង់លូភ្លោះមុខកាត់ 800 មម ប្រវែង 12 ម៉ែត្រ  មួយកន្លែង សាងសង់លូភ្កោះមុខកាត់ 1 ម៉ែត្រ ប្រវែង12ម៉ែត្រចំនួនមួយកន្លែង ទីតាំងសាងសង់ស្ថិតនៅភូមិបរញ៉ុក តម្លៃប៉ាន់ស្មានសរុប168,468,853 រៀលគត់។


នៅព្រឹកថ្ងៃទី12ខែធ្នូ2023មានក្រុមហ៊ុនមួយបានទូរស័ព្ទទំនាក់ទំនងទៅស្មៀនឃុំសាមគ្គី លោកស្មៀនឃុំ

បានឆ្លើយតបថាកំពុងធ្វើលិខិតស.ជ.ណ

ស្នើទៅអភិបាលខេត្តរតនៈគិរី។

     ករណីនេះបើធ្វើលិខិត

ស.ជ.ណ ស្នើសុំទៅអភិបាលខេត្តបានចាំបាច់អីត្រូវប្រកាសលើវែបសាយ NCDDនិងប្រកាសដេញថ្លៃធ្វើអ្វី? 


បើស្របទៅតាមនីតិវិធីលុះត្រាគម្រោងនោះបរាជ័យដោយគ្មានក្រុមហ៊ុនពុំបានដាក់សំណើប្រកួតប្រជែងរហូតដល់ទៅបីលើកទើបនឹងអាចធ្វើលិខិតទៅអភិបាលក្នុងករណីអស់ជម្រើសនោះ៕









Post a Comment

Previous Post Next Post

Kdaily-news ads