Top News

ល្បែងស៊ីសងខុសច្បាប់បង្កប់ក្នុងហាងខារ៉ាអូខេ ពលរដ្ឋសង្ឃឹមថាអាជ្ញាធរក្រុងប៉ោយប៉ែត បង្ក្រាបឱ្យទាន់ពេលវេលា ដូចភ្លៀងរលឹម..



 ល្បែងស៊ីសងខុសច្បាប់បង្កប់ក្នុងហាងខារ៉ាអូខេ ពលរដ្ឋសង្ឃឹមថាអាជ្ញាធរក្រុងប៉ោយប៉ែត បង្ក្រាបឱ្យទាន់ពេលវេលា ដូចភ្លៀងរលឹម


ដោយ៖ព័ត៌មានរាល់ថ្ងៃ

ទីតាំងល្បែងស៊ីសងភ្នាល់អេឡិចត្រូនិចដាក់លុយខុសច្បាប់យ៉ាងទំនើប កំពុងជ្រកក្រោមស្លាកយីហោហាងខារ៉ាអូខេមួយកន្លែង សមត្ថកិច្ចមិនដឹងឬ បានជាបណ្តែតបណ្តោយឱ្យល្បែងស៊ីសងកើតមាននៅក្នុងមូលដ្ឋាន មិនខ្លាចញញឺតនឹងច្បាប់ទាល់តែសោះ។

ប្រភពពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅក្រុងប៉ោយប៉ែតមានហាងខារ៉ាអូខេ ដែលបង្កប់ដោយល្បែងអេឡិចត្រូនិចជាច្រើនកន្លែង  ក្នុងនោះហាងខារ៉ាអូខេមានឡាយឡំ ដោយល្បែងស៊ីសងទាំង នោះត្រូវគេប្រាប់ថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចមួយចំនួនក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ។ ដោយមើលពីខាងក្រៅវាជាស្លាកយីហោហាងខារ៉ាអូខេ ប៉ុន្តែនៅពេលចូលដល់ខាងក្នុងវាជាកន្លែងលេងល្បែងស៊ីសងដ៏ទំនើប។ ប្រភពបន្តថា អាជ្ញាធរ ឬសមត្ថកិច្ចមិនអាចបង្ក្រាបទីតាំងហាងខារ៉ាអូខេទាំងនោះបានទេ ពីព្រោះវាត្រូវគេប្រាប់ថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែតនោះតែម្ដង។ គេខ្សឹបថាអធិការរងក្រុងប៉ោយប៉ែតមួយរូបមានពាក់ព័ន្ធនិងហាងល្បែងស៊ីសងអនឡាញនេះដែរ។

ប្រជាពលរដ្ឋដែលធ្លាប់បានចូលហាងខារ៉ាអូខេទាំងនោះបានខ្សឹបថា នៅស្ទើរគ្រប់ទីកន្លែងនៃហាងខារ៉ាអូខេ នៅក្នុងក្រុងប៉ោយប៉ែតគឺបសុទ្ធតែមានបន្ទប់សម្រាប់លេង ល្បែងស៊ីសង ជាពិសេសហ្គេមច្រើនប្រភេទ។ អ្នកដែលចូលច្រៀងខារ៉ាអូខេក៏ច្រៀងទៅ,អ្នកចូលលេងល្បែង ក៏ចូលលេងទៅ។ ពីព្រោះរូបភាពខាងក្រៅ គេចូលទៅច្រៀងខារ៉ាអូខេទេ។ ប៉ុន្តែនៅខាងក្នុងវាបង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ។ ថៅកែហាងទាំងនោះ ត្រូវរ៉ូវជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែតផង និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យផង ទើបអាចដំណើរការទៅបានដោយសុខស្រួលរហូតដល់សព្វថ្ងៃនេះ។

ម្ចាស់ហាងខារ៉ាអូខេដែលបង្កប់ដោយល្បែងស៊ីសងមួយកន្លែងអះអាងប្រាប់អ្នកកាសែតថា បើមិនដាក់ល្បែងហ្គេមនៅក្នុងនោះទេ គឺមិនអាចទាក់ទាញអតិថិជន ឲ្យចូលកំសាន្តបានឡើយ។ គេថា ការដាក់ត្រឹមខារ៉ាអូខេមិនអាចទាក់ទាញភ្ញៀវឲ្យចូលកម្សាន្តបានច្រើន ដូចមុនឡើយ។បញ្ហាខារ៉ាអូខេ លែងជាចំណូលចិត្តរបស់ពលរដ្ឋហើយផ្ទុយទៅវិញបើមានល្បែងហ្គេមនៅក្នុងនោះ គឺមានអ្នកចូលទៅលេងច្រើន ហើយម្ចាស់ហាងអាចរកចំណូលសម្រាប់ទប់ទល់និងចែករំលែកឲ្យសមត្ថកិច្ច។ ប្រភពនិយាយដោយខ្លីថា បើមិនចំណាយឲ្យសមត្ថកិច្ចទេពិត ជាមិនអាចដំណើរការ ព្រមគ្នាទាំងល្បែងស៊ីសងហ្គេមអនឡាញនិងខារ៉ាអូខេនៅជាមួយគ្នានោះបានឡើយ។

ប្រភពបានឱ្យដឹងថា ក្រៅពីល្បែងអនឡាញច្រើនប្រភេទតែបង្កប់នៅតាមហាងខារ៉ាអូខេ ដែលជាប្រភពសេដ្ឋកិច្ចរបស់លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយ ប៉ែត ក៏មានល្បែងស៊ីសងប្រភេទហ្គេមអនឡាញ តាមផ្ទះល្វែងមួយចំនួនទៀត ដែលកំពុងដំណើរការដោយលួចលាក់។ និយាយរួមទៅ វាជាប្រភពចំណូលរបស់អាជ្ញាធរមានសមត្ថកិច្ចទាំងក្រុងប៉ោយប៉ែត ក៏ដូចជានៅខេត្តបន្ទាយមានជ័យនោះផងដែរ។

ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សូមណូមពរដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់មន្ត្រីក្រោមឱវាទបង្ក្រាបឱ្យបាននូវល្បែងស៊ីសងនៅក្នុង KTV ខាងលើនេះ និងល្បែងស៊ីសងខុសច្បាប់នានានៅក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរក្សាពីគុណតម្លៃនៃអង្គភាពសមត្ថកិច្ចជាអាជ្ញាធរដែនដី រក្សាឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ល្បែងស៊ីសងគឺជាដើមចមនៃការបង្កើតបទល្មើសផ្សេងៗ ជាពិសេសអំពើចោរកម្មនៅក្នុងសង្គម ជាដើម។ អង្គភាពសារព័ត៌មានយើង ផ្សព្វផ្សាយតាមវិជ្ជាជីវៈសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញុងបំបែកបំបាក់បុគ្គល ឬស្ថាប័នអង្គភាពណាមួយឡើយ៕ទំនាក់ទំនងព័ត៌មាន0885263333\010388 333







Post a Comment

Previous Post Next Post

Kdaily-news ads