Top News

រកឃើញមូលហេតុគណ:កម្មការដេញថ្លៃភាស៊ីខេត្តស្ទឹងត្រែង ដេញលោក ជា គួង មិនឲ្យចូលរួមដេញថ្លៃចំណតរថយន្ត..?

 


រកឃើញមូលហេតុគណ:កម្មការដេញថ្លៃភាស៊ីខេត្តស្ទឹងត្រែង ដេញលោក ជា គួង មិនឲ្យចូលរួមដេញថ្លៃចំណតរថយន្ត..?


ស្ទឹងត្រែង៖ ករណីបង្ករការភ្ញាក់ផ្អើលពេញបណ្តាញសង្គមរឿងចាប់អ្នកចូលរួមដេញថ្លៃចំណតរថយន្តស្ទឹងត្រែង ត្រូវប្រភពគណនីហ្វេសប៊ុកមួយលើកឡើងថា ដោយសារចំណតរថយន្តខេត្តស្ទឹងត្រែងនេះគ្រប់គ្រងដោយគ្រួសារ សាច់ញាតិ លោក ខេង ទិត្យសីហា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែងច្រើនទសវត្ស មកហើយ ។ ករណីភ្ញាក់ផ្អើលនេះ នៅពេលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង រៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង សម្រាប់ការធ្វើអាជីវកម្ម ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣ ។




លោកខេង ទិត្យសីហា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង

យោងតាមឯកសារដាក់ពាក្យចូលដេញថ្លៃរបស់ លោក ជា គួង មានឯកសារចូលរួមដេញថ្លៃក៏ដោយ បើសិនលោកជា គួង មិនមានលក្ខណ:គ្រប់គ្រាន់ចូលរួមដេញថ្លៃ ហេតុអីទទួលពាក្យគាត់ចូលរួមដេញថ្លៃ?

ទោះបីយ៉ាងណា ក្នុងពេលដេញភាស៊ីនៅមន្ទីរហិរញ្ញវត្តុខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣កន្លងមក លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា  ឈ្មោះជា គួង ដែលបានមកទិញពាក្យចូលដេញថ្លៃគណៈកម្មការថ្នាក់ខេត្ត មិនបានអនុញ្ញាតឱ្យដេញថ្លៃទេ ព្រោះកន្លងមកឈ្មោះនេះធ្វើការអនុវត្តការងារភាស៊ីក្នុងខេត្តមិនមានភាពប្រក្រតី ដូចជាផ្នែកកុងស៊ីសត្តឃាដ និងការវិនិយោគផ្នែកបរិស្ថានក្នុងខេត្តជាដើម ទើបក្រុមគណៈកម្មការចម្រុះថ្នាក់ខេត្តសម្រេចមិនឱ្យចូលដេញថ្លៃព្រោះកន្លងមកបានបង្កភាពលំបាករួចមកហើយ។




លោក ស៊ី សួន  អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ចំពោះអាជីវករមិនបានចូលដេញថ្លៃព្រោះគណៈកម្មការបានកំណត់គោលការណ៍ច្បាស់សាល់មិនអាចធ្វើទៅតាមតែការចង់បាននោះទេ ព្រោះវាបង្កផលលំបាកនិងធ្វើឱ្យមានភាពស្មុគ្រស្មាញនិងប៉ះពាល់ដល់ផ្នែកសន្តិសុចក្នុងខេត្តទើបគណៈកម្មការចម្រុះសម្រេចមិនឱ្យឈ្មោះជាគួងចូលដេញថ្លៃរឿងភាស៊ីនៅខេត្តស្ទឹងត្រែងនេះ។




លោកជា  គួង អាជីវករ ត្រូវសមត្ថកិច្ចនាំខ្លួនចេញពីបរិវេណដេញថ្លៃភាស៊ីនេះ បានបញ្ជាក់ថា៖លោកមកដាក់ពាក្យដេញថ្លៃភាស៊ីបេនឡាននៅស្ទឹងត្រែងនេះគឺមានបំណងល្អចង់ឱ្យបានចំណូលខ្ពស់ចូលរដ្ឋតែ ប៉ុណ្ណោះ មិនត្រូវយករឿងចាស់ មកកកូរកកាយ បង្កឱ្យមានបញ្ហានិងហាមឃាត់មិនឱ្យដេញថ្លៃនោះទេ។



លោក ជា គួង បានសំណូមពរឱ្យ គណៈអភិបាលខេត្តស្ទឹងត្រែង ពិនិត្យរឿននេះឡើងវិញដើម្បីជួយរកថវិកាជូនជាតិឱ្យមានភាពរីកចម្រើននិងធ្វើឱ្យការដេញថ្លៃភាស៊ីនេះមានភាពសុក្រិត្យផងដែរ៕











Post a Comment

Previous Post Next Post

Kdaily-news ads