Top News

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ រួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច

 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ រួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨»  នៅព្រឹកថ្ងៃពុធទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យ បានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិកាវិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជាមួយដៃគូពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍នៅមូលដ្ឋានទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបានជោគជ័យ ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច ដោយមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។







Post a Comment

Previous Post Next Post

Kdaily-news ads