Top News

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ខ្លួនជនជាតិចិន៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីដឹកជញ្ជូនស្លាកញ្ចប់ក្លែងក្លាយ

 


នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ខ្លួនជនជាតិចិន៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីដឹកជញ្ជូនស្លាកញ្ចប់ក្លែងក្លាយ


បន្ទាយមានជ័យ៖ជនជាតិចិន៣នាក់ត្រូវ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីករណីដឹកជញ្ជូនស្លាកញ្ចប់ក្លែងក្លាយម៉ាក KOUWEIWANG កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។

ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង លុយ ទីហួរ បានធ្វើការចុះបង្រ្កាបករណី ដឹកជញ្ជូន ចែកចាយស្លាកញ្ចប់ម៉ាក KOUWEIWANG ក្លាយក្លែងសរុបចំនួន ១០០០កញ្ចប់ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់ រួមនឹងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមនីតិវិធី ៕






Post a Comment

Previous Post Next Post

Kdaily-news ads