ភ្នំពេញ៖ បុរស ម្នាក់ អះអាង ថា ខ្លួនជាកម្លាំង នគរបាល ព្រហ្មទណ្ឌ នៅ ក្រសួង បាន ដក កាំ ភ្លើ ង ខ្លី គំ រា ម បុរស មួយ ក្រុម ដែល កំពុង អង្គុយ ផឹកស៊ី នៅ ខាង មុខ ផ្ទះ ក្នុង កម្មវិធី ខួបកំណើត បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ២ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៧ ខែធ្នូ ឆ្នាំ ២០២៣ នៅ តាម បណ្ដោយ ផ្លូវ មាត់ ប្រឡាយ ទឹក ស្អុយ បឹង សាឡា ង ស្ថិត ក្នុង សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក ។
ប្រភពព័ត៌មាន ពី បុរស ម្នាក់ ដែល អះអាងថាជា ជន រង គ្រោះ បាន ប្រាប់ ឲ្យ ដឹង ថា នៅ មុន ពេល កើតហេតុ អ្នក ផ្ទះ របស់ គាត់ បាន ធ្វើ កម្មវិធី ខួបកំណើត នៅ ខាង មុខ ផ្ទះ ដោយ មាន បងប្អូន ចូលរួម ជា ច្រើន និង នាំ គ្នា ហូប ចុក លុះ រហូត មក ដល់ វេលា ម៉ោង ១០ យប់ មុន ពេល កើតហេតុ ក្មួយ របស់ គាត់បាន នាំ គ្នា រត់ លេង ក៏ ត្រូវ ក្មេង ស្រី ម្នាក់ ដែល ស្នាក់ នៅ ជិត នោះ គប់ ដុំ ថ្ម បណ្ដាល ឲ្យ បែកក្បាល តែ ម្ដង ។
បន្ទាប់ មក រូប គាត់ និង បងប្អូន របស់ គាត់ បាន នាំ គ្នា ទៅ ផ្ទះ ក្មេង ស្រី ម្នាក់ រូប នោះ ដើម្បី សួរនាំ និង ដោះស្រាយ គ្នា ហើយម្តាយ ក្មេង ស្រី រូប នោះ ក៏ ព្រម ដោះស្រាយ គ្នា ដោយ ជួយ ចេញថ្លៃ ព្យាបាល របួស ដើម្បី បញ្ចប់រឿង នោះ បន្ទាប់ មក ពួក គាត់ ក៏ បន្ត កម្មវិធី ជា ធម្មតា វិញ ។
លុះដល់ វេលា កើតហេតុ ក៏ ស្រាប់តែ មាន បុរស មួយ ក្រុម មាន គ្នា ៣ ទៅ ៤ នាក់ បាន ដើរមក សួរនាំ ពួក គាត់ ដោយ ចោទប្រកាន់ ថា « ពួក គាត់ ទៅ រករឿង ពួក គេ » ហើយ នៅ មុន ពេល ដែល បុរស ទាំងនោះ ត្រឡប់ ទៅ វិញ ក៏ មាន បុរស ម្នាក់ បាន ដក កាំ ភ្លើ .ង ខ្លី មួយ ដើម ចេញពី កាបូបស្ពាយ រួច បាន អា មេ ចោល និង ស្រែក ប្រាប់ ថា ខ្លួន ជា នគរបាល ព្រហ្មទណ្ឌ នៅ ក្រសួង បើ ចង់រក អាច ទៅ រកបាន បន្ទាប់ មក បុរស ទាំង អស់នោះ ក៏ បាន ដើរ ត្រឡប់ ទៅ វិញ បាត់ អស់ ទៅ ។
ក្រោយ ពេល កើតហេតុ ជន រង គ្រោះ ក៏ បាន ទៅ ដាក់ ពាក្យបណ្ដឹង នៅ ប៉ុស្ដិ៍ នគរបាល រដ្ឋបាល បឹង សាឡា ង ដើម្បី ឲ្យ សមត្ថកិច្ច ធ្វើការ ស្រាវជ្រាវ និង ចាត់ការ តាម នីតិវិធី នៃ ច្បាប់ តែ ម្ដង ទៅ ៕
Post a Comment