ទីតាំងល្បែងអាប៉ោងស៊ីសងខុសច្បាប់ នៅក្រុងបាត់ដំបង បើកលេងយ៉ាងគគ្រឹកគគ្រេង សង្ស័យជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន បានជាមិនបង្ក្រាបឱ្យបានទាន់ពេលវេលា..?
ក្រុងបាត់ដំបង៖ ទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់មួយកន្លែង នៅចំណុចផ្លូវទៅជំរុំភូមិសំរោង២ សង្កាត់សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង អនាធិបតេយ្យ ប្រហែលជាឆ្នាំបាយរបស់អាជ្ញាធរមូលដ្ឋាន បណ្តែតបណ្តោយឱ្យលេងយ៉ាងសេរី។
ប្រភពពលរដ្ឋអ្នកជិតខាងបានឱ្យដឹងថា អ្នកបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់អាប៉ោង ឈ្មោះអ៊ិសុខា ហៅម៉ែតង៉ោល កំពុងតែសប្បាយក្នុងការបង្កើតល្បែងស៊ីសងខុសច្បាប់ មិនខ្លាចញញឺតនឹងច្បាប់ទាល់តែសោះ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។
ពលរដ្ឋសង្ឃឹមថា លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នឹងចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីរក្សាលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ជូនប្រជាពលរដ្ឋ៕
Post a Comment