Top News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្តម សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម ..

 


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្តម សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម ..


ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។


ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម សុធីន ខ្លាំងសែង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធ និងស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេស លើវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំថែមទៀត ។ ទន្ទឹមនឹងនេះ ភាគីមិត្តថៃ ក៏បានបញ្ជាក់អំពីការបន្តគាំទ្រទិសដៅនេះ តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធាកម្ពុជាផងដែរ ។


ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី បានអរគុណដល់ភាគីមិត្តថៃ ដែលបន្តផ្តល់នូវការគាំទ្រដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមបណ្តាយោធភូមិភាគ និងមជ្ឈមណ្ឌលហ្វឹកហ្វឺននានា ។សម្តេចនាយករដ្ឋមន្ត្រី ក៏បានគាំទ្រផងដែរដល់ការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងប្រភេទទ័ព ព្រមទាំងបានបញ្ជាក់អំពីការគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។  លើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរ អំពីការបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា សំដៅធានាបាននូវតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ ដែលកំពុងរស់នៅ ប្រកបការងារ និងធ្វើពាណិជ្ជកម្មផ្សេងៗ ប្រកបដោយសុខសុវត្ថិភាព ៕




Post a Comment

Previous Post Next Post

Kdaily-news ads