Top News

ស្ត្រីដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូអគ្គិសនី នៅចំណុចខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានមន្ត្រីជំនាញចរាចរណ៍បញ្ចូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់



 ស្ត្រីដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូអគ្គិសនី នៅចំណុចខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានមន្ត្រីជំនាញចរាចរណ៍បញ្ចូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់


ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០១:៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូអគ្គិសនី នៅចំណុចខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លើមហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយភាគីរថយន្តម៉ាក Ford Mustang ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយឈ្មោះ ជា ថាកាណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២២០ ផ្លូវលេខ១៣២ ភូមិ៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងភាគីម៉ូតូអគ្គិសនីម៉ាក SUNRA ពណ៌ខ្មៅ បើកបរដោយឈ្មោះ សុត ម៉ាល័យ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកផ្ទេរអីវ៉ាន់ក្នុងព្រលានយន្តហោះ មានទីលំនៅផ្ទះលេខ១៥៦០ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លា..; ប់ នៅកន្លែងកើតហេតុ)។ ក្រោយពីកើតហេតុនោះហើយ កម្លាំងជំនាញចរាចរណ៍បានឃាត់ខ្លួនអ្នកបើកបរបង្ក និងវាស់វែងតាមជំនាញ បន្ទាប់មកធ្វើការបញ្ជូនអ្នកបើកបរបង្ក រួមនឹងវត្ថុតាង មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញុ ដើម្បីអនុវត្តតាមនីតិវិធី។ លុះនៅរសៀលថ្ងៃទី៣ ខែធ្នូ ២០២៣ មន្ត្រីជំនាញចរាចរណ៍បានកសាងសំណុំរឿងនិងបញ្ជូនខ្លួនជនបង្កទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ចាត់ការតាមផ្លូវច្បាប់៕ 


អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន!!!





Post a Comment

Previous Post Next Post

Kdaily-news ads