រថយន្តតាក់ស៊ីឯកជនដឹកអ្នកដំណើរបរទេសបើកលឿនជ្រុលចង្កូតក្រឡាប់ បង្កាន់ដៃស្ពានអាកាស ៥មករា បណ្តាលឱ្យក្លាយជា..
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តតាក់ស៊ី ឯកជនដឹកអ្នកដំណើរ បរទេសមួយគ្រឿង បានក្រឡាប់យ៉ាង លឿន ដោយសារខ្វះការប្រុងប្រយ័ត្ន និងបានជ្រុលចង្កូត។ ស្ពានអាកាស៥មករាពេញទំហឹង បណ្តាលឲ្យឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានអាកាសទី៥។ រ៉ា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាអ្នករត់តាក់ស៊ី បើករថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-7185 ដឹកបុរស ។ ភ្ញៀវបរទេស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ក្នុងល្បឿនលឿន។
ប្រភពដដែលបានបន្តទៀតថា ពេលមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុក ។ ស្ពានអាកាស៥មករាពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំនៅខាងមុខ បណ្ដាលឲ្យអ្នកបើករថយន្តបែកមុខ និងមាត់។ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។
ប្រភពបានបន្តទៀតថា ស្រាប់តែលេចចេញជាអណ្តាតភ្លើងឆាបឆេះផ្នែកខាងមុខ ហើយរាលដាលពេញរថយន្ត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយពន្លត់។ រថយន្តពន្លត់អគ្គីភ័យ និងអ្នកដទៃរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍។
ប្រភពបានបន្តទៀតថា ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យចំនួន២គ្រឿង បានមកជួយអន្តរាគមន៍។ ពន្លត់រថយន្តទាំង២គ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០% ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ (ជនបរទេស) ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។
Post a Comment