ក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឲ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តទាំងអស់ត្រូវតែ ខិតខំ ពង្រឹងសមត្ថភាពការងាររបស់ខ្លួន និងត្រូវត្រៀមខ្លួនជានិច្ចក្នុងកិច្ចការងារ បម្រើវិស័យព័ត៌មាន ឲ្យគណៈបញ្ជាការឯកភាពខេត្ត និងសាធារណ:ជន ឲ្យទទួលបានព័ត៌មានគ្រប់ ជ្រុងជ្រោយ ប្រកបដោយ ភាពជឿជាក់និងធ្វើយ៉ាងណាឲ្យការងារព័ត៌មានយើងកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបែបនេះនៅថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មានខេត្តក្រចេះ។
លោក បានបន្តថា នៅថ្ងៃខាងមុខឆាប់ៗនេះក្រសួងព័ត៌មាន នឹងមានគម្រោងបង្កើតឲ្យមានបណ្ដាញវិទ្យុ ដាក់ទៅតាមស្រុក-ក្រុង ក្នុងខេត្តក្រចេះ ក្នុងគោលបំណងបង្ខិតជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យមហាជនទទួលបានចំណេះដឹង ព័ត៌មានថ្មីៗនិងធ្វេីឲ្យព័ត៌មានប្រកប់ដោយភាពជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្ទីរព័ត៌មាន ជាសេនាធិការឲ្យក្រសួងព័ត៌មាន លើការងារគ្រប់គ្រងវិស័យព័ត៌មាន គឺគ្រប់គ្រងផ្នែកច្បាប់ ការចុះបញ្ជីរអ្នកសារព័ត៌មាន ហើយពិនិត្យថាតើមានអាជ្ញាបណ្ណ័សារព័ត៌មាន ត្រឹមត្រូវដែរឬទេ ពិសេសក្តាប់ឲ្យបាននូវព័ត៌មានដែលកើតមានឡើងក្នុងខេត្តរបស់ខ្លួន ។
ក្នុងពិធីនេះផងដែរ លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ ក៏បានអាននូវរបាយការណ៍ឲ្យដឹងពីដំណើរការផ្សាយក្នុងខេត្ត ឲ្យមានស្ថានីយ៍វិទ្យុ ៦ ស្ថានីយ៍ ផ្សាយផ្ទាល់ ៤ ស្ថានីយ៍ ផ្សាយបន្ត ២ ស្ថានីយ៍ ទូរទស្សន៍ ៦ ស្ថានីយ៍ អង្គភាពគេហទំព័រ ២ អង្គភាព ស្នាក់ការអង្គភាពសារព័ត៌មាន មាន ២ ស្នាក់ការ អ្នកសារព័ត៌មានដែលចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ១៨ អង្គភាព និងមានភ្នាក់ងារយកព័ត៌មាន ២៦ នាក់ ៕
Post a Comment