Top News

បែកធ្លាយរឿងមន្ត្រីស្នើទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ

 


បែកធ្លាយរឿងមន្ត្រីស្នើទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖  បែកធ្លាយរឿងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីមួយចំនួន និងការប្រព្រឹត្តអំពើពុករលួយថែមទៀតផង។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧) របស់លោកអាំង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារដូចជា ៖ 

. គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមកំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឱ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុស ហើយអត្តនោម័តតែម្នាក់ឯង

. កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ដោយនិយាយថាពួកគាត់ចុះវាល់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រីក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី(ដំណើរការយឺតយ៉ាវនៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្រ្តី។

. ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំបន់៣ នៃទន្លេសាបក្នុងភូមិសាស្ត្រក្នុង ខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្ត្រីខ្លះត្រូវបានចំនួន ៧ លានរៀល ជាក់ស្ដែងកាត់នៅសល់ត្រឹមតែ ៣ លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្ដែងបានតែ ២លានរៀលតែប៉ុណ្ណោះ។


. តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ បែបបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត។

. គម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ១០០ដុល្លារ លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួស អ្នកអប់លើកទី១ ដែលអស់សុពលភាព។

. ពុំមានការលើកចិត្តដល់មន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស ឲ្យមន្ត្រីជីកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខានៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិជូនអនុប្រធានមន្ទីររួចហើយ ហើយមោទនភាពថាខ្លួនសកម្មនិងការងារ 

. ការបំបែកក្បាលដី ក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធតម្រូវឲ្យម្ចាស់បឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិនទើបធ្វើអាចបំបែកក្បាលដីបាន ប្រសិនបើចរចាគ្នាមិនត្រូវតីមិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ ជាក់ស្តែងប្រធានមន្ទីររូបនេះ ទទួលបានដីពីការបំបែកដីឡូតិ៍ចំនួន ០៧ក្បាលដី ដែលធ្វើមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យប៉ះពាល់កិត្តិយសដល់មន្ទីរ ក៍ដូចជាក្រសួងផងដែរ។

.ការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញ ធ្វើឲ្យភាគី និងមហាជនអស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្ដែងលោកប្រធានមន្ទីររូបនេះទទួលបានដីចំនួន ៥ក្បាលដី ។ ដែលផ្ទុយពីអនុសាសន៍របស់សម្តេចតជោហ៊ុន សែន បានលើកឡើងថា ការដោះស្រាយទំនាស់កុំឲ្យមានផលប្រយោជន៍ក្នុងនោះ។

. ការអនុវត្តន៍នីតិវិធីលើការសុំប្តូរប្រភេទនៃការប្រើប្រាស់ជី និងការស្នើសុំបង្រួមក្បាលដីមានលក្ខណះ ដាច់ដោយដុំ ខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្តីពីការផ្តល់សេវាសាធារណះ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

. ប្រើប្រាស់មន្ត្រីស្ម័ត្រចិត្តរត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ឲគរូបនីយកម្ម និងសំណង់ មកអួត គំរាមកំហែធ៌មន្ត្រី ក្រោមឱវាទ ចាត់ទុកកូនចៅជាសត្រូវ។


ប្រភពដដែលបានអស់រយៈ៤ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបទិតខំបំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនហើយ ក៏នៅតែខុស និងស្តីបន្ទោសរហូត ដែលបណ្ដាលឲ្យមន្ដ្រីសព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចស៊ូទ្រាំចំពោះទង្វើទាំង អស់របស់បុគ្គលរូបនេះលែងបានតទៅទៀត។ ហេតុដូច្នេះហើយទើបខ្ញុំបាទ-នាងខ្ញុំសម្រេចចិត្តគោរពស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្តី មេត្តាធ្វើការផ្លាស់ប្ដូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបច្ច័យមានជ័យ។




Post a Comment

Previous Post Next Post

Kdaily-news ads