Top News

ឌីណាជាអ្នកណា..?បានជាបើកល្បែងសុីសងជល់មាន់តាមonline គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប.?



 ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ (online) មួយ​កន្លែង​ជិត​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិតនៅ ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់ណ្ដាល ខេត្ត​កណ្តាល​ ​របស់​លោក​ឌី​ណា កំពុងបើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាបទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ (online) មួយ​កន្លែង​ជិត​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិតនៅ ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់ណ្ដាល ខេត្ត​កណ្តាល​ ​របស់​លោក​ឌី​ណា កំពុងបើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប !


ខេត្ត​កណ្ដាល ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ មាន​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុសច្បាប់ តាម​ប្រពន្ឋ័​អន​ឡាញ (online) ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់ណ្ដាល ខេត្ត​កណ្តាល កំពុង​ពង្វក់ ស្មារតី​អ្នកញៀន​ល្បែង ឲ្យចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ។ ក្នុងនោះ អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​មាន​ឆន្ទៈ ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ ដែល​គេ​ដាក់​ការសង្ស័យថា ជា​ឆ្នាំងបាយ​របស់​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ក៏​មិនដឹង​។​


​សូម​បញ្ជាក់​ឲ្យដឹងថា ៖ ទីតាំង​បន​ល្បែង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខាងលើ​កំពុង​បើក​ដំណើរការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្ដែ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិនទាន់​ធ្វើការ បង្ក្រាប សង្ស័យថា ៖ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​អាច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រពន្ឋ័​ជាមួយ​ម្ចាស់​ទីតាំង​ឈ្មោះ ឌី​ណា ខាងលើនេះ ទើប​ដើរ​បញ្ច្រាស់ទិស​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។


​ករណី​បទល្មើស​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ (online) ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់ណ្ដាល ខេត្ត​កណ្តាល ខាងលើ ដោយ​សង្កេតឃើញ អ្នកញៀន​ល្បែង ចេញ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង និង​អនាធិបតេយ្យ​បែបនេះ ប្រជាពលរដ្ឋ និង​មហាជន​លើកឡើងថា ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​កើត​មាន​អសន្ដិសុខ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ ដូច​ជា​ចោរលួច ចោរប្លន់ ចោរ​គាស់​ផ្ទះ និង​អំពើ​ហិង្សារ​ជាដើម ។​ល​។​


​សូម​រំលឹក​ថា ៖ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ សម្ដេច​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​គណ​អភិបាល​រាជធានី ២៥ ខេត្ត​ក្រុង ដែល​តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​«​ខុសច្បាប់​»​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ដោយ​គ្មាន​ការលើក​លេង​។ សម្ដេច​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀង​ថា បើ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ស្រុក​ក្រុង​ខេត្ត​ណា​មិន​ហ៊ាន​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន​ទេ អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងនោះ នឹង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀតផង​។​


​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ​និង​មហាជន​ស្នើ​ដល់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល សូមមេត្តា​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ឋ​អន​ឡាញ (online) មួយ​កន្លែង​នេះ​ផង ទាន​! ៕





Post a Comment

Previous Post Next Post

Kdaily-news ads