បង្ក្រាប ទីតាំង វេច ខ្ចប់ ផ្លែ ស្លា ក្លែងបន្លំ ម៉ាក សមត្ថកិច្ច ឃាត់ខ្លួន ចិន ០២ នាក់.!
ភ្នំពេញ៖ កម្លាំង ជំនាញ ការិយាល័យ ប្រឆាំង បទល្មើស កម្មសិទ្ធិបញ្ញា នៃ នាយកដ្ឋាន នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច រួម នឹង អាជ្ញាធរ មូលដ្ឋាន ខណ្ឌ កំ បូល ក្រោម ការ សម្រប សម្រួល នីតិវិធី ផ្ទាល់ ដោយ លោកស្រី ផាត់ សុ គ ន្ធា ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ចុះ បង្ក្រាប ទីតាំង មួយ កន្លែង កាលពី ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិត នៅ បុរី ខេ ភី ម៉ ន ដា នី ផ្ទះ លេខ ១២ ផ្លូវ លេខ ៣ ភូមិ ស្វាយ សង្កាត់ ស្នោរ ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ពាក់ព័ន្ធ ករណី វេច ខ្ចប់ ផលិតផល ( ផ្លែ ស្លា ចិន កញ្ចប់ ) ក្លែងក្លាយ ។
ក្រោយ ពី សមត្ថកិច្ច ធ្វើការ ឆែកឆេរ ត្រួតពិនិត្យ ជាក់ស្តែង បាន រក ឃើញ នូវ ឧបករណ៍ សម្ភារ បម្រើ ឲ្យ ការងារ វេច ខ្ចប់ និង ផលិត ចំនួន ៨៩,៥ គីឡូក្រាម , ម៉ាស៊ីន វេច ខ្ចប់ ចំនួន ០២ គ្រឿង និង កុំព្យូទ័រ យួរដៃ ចំនួន ០១ គ្រឿង ។
បន្ទាប់ ពី បាន ត្រួតពិនិត្យ ចប់ សព្វគ្រប់ លោកស្រី ព្រះរាជអាជ្ញា រង បាន សម្រេច ឲ្យ សមត្ថកិច្ច ធ្វើការ ដកហូត សម្ភារ ទាំងអស់ ដោយ យក ទៅ រក្សា ទុក នៅ នាយកដ្ឋាន នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ជា បណ្តោះអាសន្ន ដើម្បី ត្រួតពិនិត្យ ស្រាវជ្រាវ បន្ត រង់ចាំ ការ សម្រេច ពី ស្ថាប័ន មាន សមត្ថកិច្ច ហើយ បាន នាំ ខ្លួន ម្ចាស់ ទីតាំង ជា ជនជាតិ ចិន ០២ រូប មក សាកសួរ បំភ្លឺ ដើម្បី បន្ត នីតិវិធី និង បញ្ជូន ទៅ តុលាការ ដើម្បី វិនិច្ឆ័យ ទោស តាម ផ្លូវច្បាប់ ។
សូម ជម្រាប ថា ក្រុមហ៊ុន XIANG YI BINLANG TRADING ត្រូវ បាន ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ ជា ផ្លូវការ ក្នុង ទទួល សិទ្ធិ នាំ ចូល និង ចែកចាយ ផ្តាច់មុខ ផលិតផល ដែល មាន ម៉ាក KOUWEIWANG នៅ កម្ពុជា តាម រយៈ លិខិត ចុះបញ្ជី លេខ M/1475943/20 ។ ក្រៅពី ក្រុម ហ៊ុ នេះ មិន មាន ក្រុមហ៊ុន ណា ផ្សេង ទៀត មាន សិទ្ធិ នាំ ចូល និង ចែកចាយ ផលិតផល ដែល មាន ស្លាកស ញ្ញ (Logo) KOUWEIWANG បាន នោះ ទេ ៕
Post a Comment