Top News

សមត្ថកិច្ច​នគរបាល​ទទួលកូនចោរមួយដែលតំណាងក្រុម​ហ៊ុនចាប់ប្រគល់ជូនមក

សមត្ថកិច្ច​នគរបាល​ទទួលកូនចោរមួយដែលតំណាងក្រុម​ហ៊ុនចាប់ប្រគល់ជូនមក.., កំពង់ស្ពឹ៖ កាលពីថៃ្ង​ ២៧​ វិច្ឆិកា​ ២០២៣​ មានករណី​លួចខ្សែភ្លេីងនៅក្រុម​ហ៊ុន​ កិនថ្មHTTK តំណាង​ក្រុមហ៊ុន​បានមកដាក់ប្ដឹង នៅសមត្ថកិច្ច​នគរបាល​ ក្រោយរយៈពេល​ ២ម៉ោង​ ​ឈ្មោះ ស្វិត វុទ្ធី ភេទប្រុស អាយ៤១ឆ្នាំ ស្នាក់នៅក្រុម​ហ៊ុនកិនថ្ម​HTTK ស្ថិតនៅនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុ​កសំរោ​ង​ទង ខេត្តកំពង់ស្ពឺ ជាមេការគ្រប់គ្រងកា រដ្ឋានកិនថ្មបានឃាត់ឈ្មោះ អឿន ចិត្រា ភេទប្រុ ស អាយុ៣០ឆ្នាំ នៅភូមិសំ​រោងទងកណ្តាល ឃុំសំ រោង ទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់អោយសមត្តកិច្ច រួមជាមួយ​សម្ភារៈ​វត្ថុតាង​ ពាក់ព័​ន្ធករណី លួចកាត់ខ្សែភ្លើង របស់ក្រុមហ៊ុន។
ក្រោយសមត្ថកិច្ច​សាកសួរជនសង្ស័យឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ប៉ុន្ដែ​លួចជា​មួយឈ្មោះ ស ដ ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន)​ តាមការបញ្ជាក់​គឺក្រុម​ចោរបានលួចជាញឹកញាប់ស្ទេី រាប់លែងចាំ..។
ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានសម្ភារៈវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកប៊ិត ពណ៍ស.ខៀវ ពាក់ផ្លាកលេខ កំពង់​ស្ពឺ​1Y.2149 ,​ កន្ត្រៃ១ ,​ កូនកាំបិត១ ខ្សែភ្លើងមួយចំនួន។ បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ បានបញ្ជូន​មកអ​ធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ដេីម្បី​កសាងសំណុំ​រឿង​ បញ្ជូន​ទៅកាន់​ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ ចា​ត់ការតាមនីតិវិធី៕ #កំពង់ស្ពឺ​ #ស្នងការនគរបាលខេត្ដ

Post a Comment

Previous Post Next Post

Kdaily-news ads