ក្មួយប្រុសបាញ់សម្លា ប់ពីរនាក់ប្តីប្រពន្ធព្រោះចោទជនល្មើស(ចេះអាបធ្មប់).!
ព្រះវិហា៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីឃាតកម្មគិតទុកជាមុន ចំនួន ០១លើក នៅចំណុចបុស្សល្ហុង ចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។ដែលបង្កដោយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ(ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ(កាប៊ីន) ចំនួន ០២ដើម បាញ់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់នៅកន្លែងកើតហេតុ
មូលហេតុគំនុំ(ចោទថាចេះអាបធ្មប់) ។ករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតបានអាវុធកែច្នៃ(កាប៊ីន)ចំនួន ០២ដើម។
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ លាក់ទុក និងកំពុងកែច្នៃអាវុធកាប៊ីនដោយខុសច្បាប់ សូមរួសរាន់រាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ដោយស្ម័គ្រចិត្ត មិនដូច្នេះទេ លោកអ្នកប្រឈមនឹងផ្លូវច្បាប់។សមត្ថកិច្ចយើងខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋសហការបានល្អ។
Post a Comment