កំពង់ឆ្នាំង៖ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានយាងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជានុរាស្ត្រ ចំនួន១៥០គ្រួសារ ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំងកាលពីម្សិលមិញនេះ នៅក្នុងកិច្ចសំណេះ សំណាលនោះប្រជានុរាស្រ្តបានលើកឡើងអំពីទុក្ខលំបាករឿងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដើម្បីទូលថ្វាយព្រះអង្គ ។
សម្រែកមហាជនលាន់ឮស្ទើបែកត្រជៀកពីឈ្មោះព្រហ្ម ធីដឹកឈើគ្មានច្បាប់ឯសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ព្រោះខ្លាចបាត់ប្រាក់ចំណូល
(ព្រះវិហារ)៖សម្រែកមហាជនបានលាន់ឮកងរំពងស្ទើបែកត្រជៀកក្នុងទឹកដីនៃខេត្តព្រះវិហារថា៖ មានមេឈ្មួញឈើជើងខ្លាំងម្នាក់ ឈ្មោះ ព្រហ្ម ធី (ហៅធីម្រេច)ដឹកជញ្ជូនឈើយ៉ាងរលូន គ្មានមន្ត្រីពាក់ព័ន្ធ ឬស្ថាប័នណាមួយក្នុងខេត្តព្រះវិហារហ៊ានក្អក ទោះជាឈ្មួញឈើរូបនេះដឹកជញ្ជូនកាត់មុខស្នាក់ការសមត្ថកិច្ចរាប់សឹកកន្លែងនៃខេត្តព្រះវិហារ លើបណ្តោយផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានយាងទៅសួរសុខទុក្ខប្រជារាស្ត្រ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
ស្វាយរៀង៖នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែនបានយាងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជានុរាស្ត្រ និងនាំយកព្រះអំណោយដ៏ថ្លៃថ្លា ព្រមទាំងថវិកាមួយចំនួនចែកជូនប្រជានុរាស្ត្រក្រីក្រ និងជនពិការកុមារកំព្រាសរុបចំនួន៣០គ្រួសារនៅពេលព្រឹក អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានយាងចុះជួបសំណេះសំណាល សាកសួរសុខទុក្
អ្នកស្និទអតីតៈអភិបាលរងក្រុងនិងពលរដ្ឋបានអៈអាងថាអ្នកលេងបណ្តាញសង្គមដែលបង្ហោះថាអភិបាលរងក្រុងម្នាក់ហ៊ុំព័ទ្ធយកដីព្រៃ៣០០ហិកជាងនោះជារឿងមិនពិត
(មណ្ឌល់គិរី)នៅប៉ុន្មានថ្ងៃនេះឃើញមានអ្នកលេងបណ្ដាញសង្គម(Facebook)មួយចំនួនបានសម្ដែងនូវទស្សនៈពាក់ព័ន្ធទៅនិងដីទំហ៊ំប្រម៉ាណ ៣០០ ហិកតា ជាងរបស់អតិតៈអភិបាលរងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីម្នាក់ ដែលមានទីតាំងនៅភូមិពូឡេះ ឃុំដាក់ដាំស្រុកអូររាំង ដោយបានចោទប្រកាន់ថា៖ដីព្រៃរបស់រដ្ឋជាង៣០០ហិកតាស្ថិតនៅភូមិពូឡេះឃុំដាក់ដាំស្រុកអូររាំងត្រូវបានអតីតៈអភិបាលរងក្រុងសែនមនោរម្យម្នាក់ហ៊ុំព័ទ្ធយកនិងលក់ឲ្យឈ្មួញតម្លៃរាប់សឹបមុឺដូល្លានោះជារឿងមិនពិត។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានយាងទៅពិនិត្យ ព្រះបរមរូបសំណាក ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
(ព្រះវិហារ)កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានយាងទៅពិនិត្យ ព្រះបរមរូបសំណាក ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានកសាងរួចរាល់ជាស្ថាពរ តម្កល់ទុកដើម្បីគោរពបូជា នៅក្នុងបរិវេណវត្ត ទួលប្រាសាទពេជ្ររង្សី (ហៅវត្តទួលប្រាសាទចាស់) ស្ថិតនៅក្នុងភូមិលឹក ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ